If you have a problem for view. Please click here.

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃ

 គម្រោងមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយមានគោលដៅធ្វើការម្រូលផ្ដុំគ្រប់ផ្នែកទាំងអស់នៃចំណេះដឹង ដើម្បីឲ្យមនុស្សទាំងឡាយអាចទទួលបានចំណេះដឹងនេះនៅពេលណាមួយនៅទីកន្លែងណាមួយ តាមរយៈអាសយដ្ឋានរបស់មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃនេះ។ មាតិការបស់មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃមានទម្រង់ជាប្រព័ន្ធផ្សព្វផ្សាយចម្រុះតាមឌីជីថលមួយ ដែលចាត់ទុកថាមានសារប្រយោជន៍សម្រាប់ការស្រាវជ្រាវផ្នែកអប់រំ និង ការអភិវឌ្ឍជាជីពការងារ។ ក្នុងអំឡុងពេល ៦ ឆ្នាំកន្លងមកនេះ MICT បានបង្កើតរចនាសម្ព័ន្ធសម្រាប់ការរក្សាទុក និង ការគ្រប់គ្រងបណ្ដុំយ៉ាងធំនៃចំណេះដឹង។ ចំណេះដឹងថ្មីៗត្រូវបានដាក់បន្ថែមដោយក្រុមអ្នកជំនាញទៅលើផ្នែកផ្សេងៗគ្នា ដោយផ្ដល់ឲ្យនូវបណ្ដាញកាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយដែលមានចំណូលចិត្តក្នុងការប្រើប្រាស់អ៊ិនធឺណិតសម្រាប់ការអភិវឌ្ឍខ្លួន។

 សម្រាប់ឆ្នាំ ២០១១ គម្រោងថវិកាដែលបានបែងចែកសម្រាប់មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃ គឺសម្រាប់ធ្វើការផ្លាស់ប្ដូរប្រព័ន្ធនេះដើម្បីដាក់បន្ថែមនូវសមាសភាពប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមនុស្សទាំងឡាយអាចប្រើប្រាស់ សហការ ផ្លាស់ប្ដូរទស្សនៈផ្សេងៗ ចូលរួមចំណែក សម្រិតសម្រាំង និង ណែនាំនូវការអនុវត្ត និង ចំណេះដឹងថ្មីៗនៅក្នុងវិសាលភាពកាន់តែទូលំទូលាយ និង ក្នុងលក្ខណៈទាន់ពេលវេលា។ មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃនឹងក្លាយទៅជាឧបករណ៍មួយសម្រាប់បង្កើតចំណេះដឹងនៅក្នុងសង្គមថៃទាំងមូល ជាពិសេសស្ថាប័នរដ្ឋាភិបាល និង ឯកជន។

 ការបង្កើតមាតិកា និង វិធីសាស្រ្ដប្រើប្រាស់នេះមានសារប្រយោជន៍សម្រាប់ការអប់រំ ការថែទាំងសុខភាព សុវត្ថិភាព សាសនា និង វប្បធម៌ ការអភិរក្សបរិស្ថាន និង ការរស់នៅប្រចាំថ្ងៃ បូករួមទាំងការផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរប្រព័ន្ធឌីជីថលដ៏សំខាន់ទៅតាមការណែនាំរបស់ព្រឹទ្ធសភាសម្រាប់ MICT ដើម្បីឲ្យទទួលខុសត្រូវក្នុងការកសាងសង្គមសិក្សាមួយ។ ជាលទ្ធផល វាគឺជាការចំាំបាច់មួយដែលមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយមាតិកាត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើងក្នុងលក្ខណៈជាប្រព័ន្ធដើម្បីភាពត្រឹមត្រូវ និងភាពទាន់ពេលវេលា។ មជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃ មានគោលបំណងបម្រើជាអាសយដ្ឋានវេបសម្រាប់ផ្ដល់ចំណេះដឹងដ៏សំខាន់របស់ប្រទេសថៃដែលអាចផ្សារភ្ជាប់ជាមួយនឹងការប្រែប្រួលប្រព័ន្ធឌីជីថល ដោយផ្ដល់នូវលទ្ធភាពប្រើប្រាស់ជាសាកល និង កសាងសមភាពសង្គមដើម្បីអភិវឌ្ឍប្រទេសថៃឲ្យក្លាយទៅជាសង្គមមួយដែលផ្អែកលើចំណេះដឹង។

 សេចក្ដីសង្ខេបអំពីគោលដៅនៃមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃ ៖

១.   ធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃឲ្យក្លាយទៅជាអាសយដ្ឋានវេបថ្នាក់ជាតិមួយសម្រាប់ផ្ដល់សេវាផ្សេងៗដល់ប្រជាជនថៃដើម្បីកសាងប្រទេសថៃឲ្យក្លាយទៅជាសង្គមមួយដែលផ្អែកលើចំណេះដឹង។

២.   ធ្វើការប្រមូលផ្ដុំ និង ពិនិត្យផ្ទៀងផ្ទាត់លើចំណេះដឹងដើម្បីឲ្យមានភាពងាយស្រួលក្នុងការទទួលបានសម្រាប់មនុស្សទាំងឡាយដោយមិនគិតអំពីវ័យ និង ភេទ ហេតុដូច្នេះមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃនេះក្លាយទៅជាប្រព័ន្ធចំណេះដឹងតាមអ៊ិនធឺណិតថ្នាក់ជាតិមួយ។

៣.   ធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលចំណេះដឹងរបស់ប្រទេសថៃឲ្យស្របទៅតាមបទដ្ឋាន WCAG ដើម្បីកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពទទួលបានចំណេះដឹងតាមប្រព័ន្ធឌីជីថល។

1 1 1 1 1 1 1 1 1 1 คะแนน 0.00 ดาว (จาก 0 คน)

กรุณาเข้าสู่ระบบก่อนแสดงความคิดเห็น
Copyright © 2013 • Thailand Knowledge Center
 
Font :
A-
A
A+
X

กรุณากรอกแบบสำรวจความพึงพอใจการใช้งานเว็บไซต์คะ